ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឆមាសទី១ សមត្ថកិច្ចបង្ក្រាបបទល្មើសពាក់ព័ន្ធគ្រឿងញៀនជាង ៥ពាន់ករណី ឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ និងគ្រឿងញៀនជិត ២តោន
Wed,16 July 2025 (Time 11:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥១៨២ករណី ឃាត់ខ្លួន ១៣ ៤៥២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១ ៨៩០.៨៣គីឡូក្រាម សារធាតុគីមី ១៩ ១២៩.៣៥គីឡូក្រាម រួមនឹងមធ្យោបាយសម្ភារៈ វត្ថុតាងមួយចំនួនទៀត។

យោងតាមរបាយការណ៍ដែលបង្ហាញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានយុទ្ធនាការ បានឲ្យដឹងថា ក្នុងចំណោមលទ្ធផលដែលបានបង្ក្រាបនោះរួមមាន៖

- ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ៣,០៨៦ករណី ឃាត់ខ្លួន ៦,០៧៩នាក់
- ករណីកែច្នៃផលិត ៨ករណី ឃាត់ខ្លួន៣១នាក់
- ករណីដាំដុះដំណាំកញ្ឆា ៧ករណី ឃាត់ខ្លួន៨នាក់
- ចាត់ចែងសម្រួលឲ្យប្រើប្រាស់ ៩ករណី ឃាត់ខ្លួន៣២នាក់
- បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៦ករណី ឃាត់ខ្លួន២៦នាក់
- ករណីប្រើប្រាស់ ២ ០៥៦ករណី ឃាត់ខ្លួន៧ ២៧៦នាក់ ដោយបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន ៦០១នាក់ បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន ៦ ០៨៤នាក់ និងធ្វើកិច្ច សន្យាប្រគល់ជូនអាណាព្យាបាលយកទៅបន្សាបព្យាបាលនៅតាមសហគមន៍ចំនួន ៥៩១នាក់។

ដោយឡែកអនុវត្តដីកា ឃាត់ខ្លួនបានចំនួន៣៣៦នាក់/៤០៧ដីកា។ ចំពោះករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំនួន ៧៤ករណី ត្រូវបានបង្ក្រាបចាប់មេខ្លោងចំនួន១១នាក់ ខ្សែរយៈបណ្តាញចំនួន២១៩នាក់ ចាប់យកសារធាតុញៀនសរុបប្រមាណ ១,៨២៨គីឡូក្រាម និងសារធាតុគីមីផ្សំសរុបប្រមាណ១៨,៦១០ គីឡូក្រាម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ