ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីទ្រទ្រង់ទៅដល់ដំណើរការនៃការវិវត្តការកសាងរដ្ឋប្រជាជាតិរឹងមាំមានភាពជឿនលឿនមានភាពទន់និងសម្រេចរាល់ឧបសគ្គនិងបញ្ហាប្រឈមនានានិងក្នុងដំណើរការទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០របស់ខ្លួនការបណ្ដុះគំនិតបង្កើតគោលការណ៍នីតិរដ្ឋគុណតម្លៃនៃការគោរពច្បាប់ដោយផ្អែកលើប្រព័ន្ធច្បាប់ដោយមានការឯកភាពប្រសិទ្ធភាព គតិភាពឧត្តមមានុភាពសន្តិសុខគតិយុត្តិគឺមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងកំណែតម្រង់ច្បាប់នេះ។ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកំណត់ចក្ខុវិស័យរបស់គណៈកម្មការដឹកនាំកែទម្រង់ច្បាប់ឲ្យធ្វើជានិម្មាបនិកប្រព័ន្ធច្បាប់នីតិរដ្ឋស្របតាមគុណតម្លៃ ប្រវត្តិសាស្ត្រកម្ពុជាផងនិងគុណតម្លៃជាសាកលផង។ ដើម្បីសម្រេចនូវគុណតម្លៃដ៏ថ្លៃថ្លានេះគណៈកម្មការដឹកនាំកំណែទម្រង់ច្បាប់ត្រូវបំពេញបេសកកម្មដ៏មានតម្លៃ៤គឺ ទី១យុទ្ធសាស្ត្រគន្លឹះទី១ ដឹកនាំ និងសម្របសម្រួលចងក្រង និងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី២ ដឹកនាំ និងសម្របសម្រួលរៀបចំ ក្របខ័ណ្ឌតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី៣ ដឹកនាំនិងសម្របសម្រួលពិនិត្យ និងវាយតម្លៃគុណភាព និងប្រសិទ្ធ ភាពនៃការតាក់តែងនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ គន្លឹះទី៤ ដឹកនាំនិងសម្របសម្រួលរៀបចំក្របខ័ណ្ឌ ដោះស្រាយវិវាទគតិយុត្ត និងការពារនីត្យានុកូលភាព។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថាដើម្បីសម្រេចបាននូវវិធានការទាំងបួនខាងលើនេះសម្ដេចបានលើកទឹកចិត្តដល់ក្រសួងស្ថាប័ននិងដៃគូអភិវឌ្ឍន៍វិស័យឯកជនតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមចំណែកសកម្មអន្តរសកម្មបុរេសកម្មស្របតាមមុខងារនិងភារកិច្ចជាធរមាន។និងក្របខ័ណ្ឌជាយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឈានទៅសម្រេចលទ្ធផលជាក់ស្ដែងជាឧត្តមប្រយោជន៍ដល់ការពង្រឹងវប្បធម៌នីតិរដ្ឋដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋវិនិយោគិននិងវិស័យឯកជនមកលើប្រព័ន្ធច្បាប់កម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ